បង់សំណាញ់​ជាប់​កាំជ្រួច​បាញ់​យន្តហោះពី​សម័យ​សង្គ្រាមក្នុង​ទន្លេមេគង្គ នៅ​ស្រុក​ស្ទឹងត្រង់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

​​កំពង់ចាម ៖ កាំជ្រួច​បាញ់​យន្តហោះ មួយ​គ្រាប់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ខណៈ​បង់សំណាញ់​យក​ត្រី តាម​ដង​ទន្លេមេគង្គ ក្នុងស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ នេះ​បើតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ នេះ​។​

​លោក ហេង រតនា បញ្ជាក់ថា កាំជ្រួច​នេះ ជា​ប្រភេទ FFAR WDU 13/A ដែល​បាន​ប្រើ​ក្នុងអំឡុង​សង្គ្រាម​ទស្សវត្ស​ទី​៧០​។ គ្រាប់​កាំជ្រួច​នេះ មាន​ម្ជុល​ដែកគោល​ចំនួន ៧០០​គ្រាប់​។​

​ជាមួយគ្នានេះ លោក ហេង រតនា ក៏បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​ប៉ូលិស និង​អាជ្ញាធរ មូលដ្ឋាន រួមទាំង​កម្លាំង​ជំនាញ​របស់​ស៊ីម៉ាក់ ក្នុងករណី​ជួបប្រទះ​នឹង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ សូម​រាយការណ៍​ជាបន្ទាន់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​៕ ​ដោយ ៖ សុផល