រំដោះ​ស្ត្រីជន​រងគ្រោះ​ថៃ២​នាក់ ពីក្រុមចាប់ជំរិតនៅ​ខេត្ត​ជាប់​ព្រំដែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

​ព្រះវិហារ ៖ ជនសង្ស័យ​ចំនួន​៥​នាក់ ត្រូវ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ឃាត់ខ្លួន​ពាក់ ព័ន្ធ​ករណី​ឃុំឃាំង​ស្ដ្រី​ជនជាតិ​ថៃ​២​នាក់ ដើម្បី​ជំរិត​ទារប្រាក់​។ ប្រតិ​ប​ត្ត​ការណ៍​នេះ ធ្វើឡើង​នៅ​ព្រឹក ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ត្រី​រងគ្រោះ​ជា​ជនជាតិ​ថៃ​ទាំង​២​នាក់ បានធ្វើ ដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង​បាងកក មក​ចុះ​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប ។ ពេលចេញ ព្រលានយន្តហោះ មាន​រថយន្ត​មួយគ្រឿង​ចាំ​ចាប់ពង្រត់​ដឹក​ឆ្ពោះទៅ​ទីតាំង​កើតហេតុ នៅ​ស្រុក​ជាំ ក្សាន្ត ខេត្តព្រះវិហារ ហើយ​ទាកទង​ជំរិត​ទារប្រាក់​ពី​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​នៅ​ប្រទេស​ថៃ ជា​ថ្នូរ​នឹង ការដោះលែង​។​

​ក្រោយពី​ទទួលបាន​ដំណឹង​នេះ សមត្ថកិច្ច​កម្ពុជា​បាន​បើក​ប្រតិបត្តិ​ការរំដោះ​ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់ ដោយ​សុវត្ថិភាព និង​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ ,​ថ្នាំញៀន​ជិត ៣​គីឡូក្រាម អាវុធ AK ស្វាយ បត់​១​ដើម រថយន្ត ម៉ូតូ សម្ភារៈ​ផ្សេង​មួយចំនួនទៀត​៕