កូរ៉េខាងត្បូង ផ្តល់​ឥណទាន​ជិត​៦៤​លាន​ដុល្លារ សម្រាប់​សង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​ក្រុង​តាខ្មៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

​ភ្នំ​ពេ​ញ ៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង បានផ្តល់​ឥណទាន​ជិត ៦៤​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ស្ថានីយ៍ ប្រ​ព្រឹ​ត្ដ​កម្ម​ទឹក​កខ្វក់​នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​ពិធី​ចុះហត្ថលេខា​ទទួល និង​ផ្តល់​ឥណទាន បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ រវាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Dohwa Engineering Co.,Ltd.​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បញ្ជាក់ថា ស្ថានីយ៍​ប្រ​ព្រឹ​ត្ដក​ម្ម​ទឹក​កខ្វក់​នេះ មាន​សមត្ថ ភាព ចម្រោះ ៧.៦០០​ម៉ែត្រគូប ក្នុង​១​ថ្ងៃ សាងសង់​ស្ថានីយ​បូម​ចំនួន ១០​ទីតាំង មាន​សមត្ថភាព បូម ២៩.៩៥២ ម៉ែត្រគូប ក្នុង​មួយថ្ងៃ ដោយ​ប្រើ​រយៈ ពេល​សាង​ស់​ប្រមាណ ៤៨​ខែ​។

​គួរ​ជម្រាប​ថា ស្ថានីយ​ប្រ​ព្រឹ​ត្ដក​ម្ម​ទឹក​កខ្វក់​នេះ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ច្រោះ​សម្អាត​ទឹក កខ្វក់ ពិសេស​មាន​ប្រព័ន្ធ​បណ្ដាញ​លូ និង​ការតភ្ជាប់​បណ្ដាញ​លូ​ពី​ផ្ទះ​ប្រជាពលរដ្ឋ មកកាន់​ស្ថានីយ ប្រ​ព្រឹ​ត្ដ​កម្ម​ទឹក​កខ្វក់ និង​ការពារ​ទឹកជំនន់ ជាដើម​៕