មន្ត្រីក្រសួងមហាផ្ទៃ ស្នើឲ្យសន្តិសុខឯកជនចូលរួមការពារសុវត្ថិភាពនៅថ្ងៃសម្ពោធ វិមានឈ្នះ ឈ្នះ
ភ្នំពេញ ៖ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិលោក លឹម សុខារស្មី បានអំពាវនាវឲ្យក្រុមហ៊ុនសន្ដិសុខឯកជនបញ្ជូនភ្នាក់ងាររបស់ខ្លួន ដើម្បីជាជំនួយក្នុងការការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងវិធីសម្ពោធវិមានឈ្នះឈ្នះចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំនេះ ខណៈក្រសួងមហាផ្ទៃត្រៀមកម្លាំងចម្រុះជាង ១ ម៉ឺននាក់រួចហើយ។
លោកបានប្រាប់ថា «យើងមានកម្លាំងសមត្ថកិច្ចចម្រុះជាង ១ ម៉ឺននាក់រួចហើយ សម្រាប់ការពារសន្ដិសុខក្នុងថ្ងៃសម្ពោធវិមានឈ្នះឈ្នះ នៅចុងឆ្នាំនេះ ចំណែកការអំពាវនាវឲ្យសន្ដិសុខឯកជនចូល រួមនេះ ព្រោះក្រុមហ៊ុនសន្ដិសុខឯកជនមិនត្រឹមតែការពារទ្រព្យសម្បត្ដិឯកជនប៉ុណ្ណោះទេ ប៉ុន្ដែក៏មានតួនាទីជួយថែរក្សាការពារសណ្ដាប់ធ្នាប់ សន្ដិសុខសង្គមទាំងមូលផងដែរ»៕