ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានច្រានចោលការលើកឡើងថា ដីដែលមានគ្រាប់បែកទម្លាក់ពីយន្តហោះ ជាដីមិនសូវមានហានិភ័យខ្ពស់ទេ ហើយពេលជីកកកាយបើជួបគ្រាប់បែកនោះ ចាំហៅអ្នកជំនាញឱ្យជួយ។
ឆ្លើយតបនឹងការលើកឡើងបែបនេះ លោក ហេង រតនា បានអំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ជូនប៉ុស្តិ៍នគរបាល និងអាជ្ញាធរមូលដ្ឋាន បើដឹងថាតំបន់ខ្លួនមានត្រូវគ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬពីគ្រាប់បាញ់គ្នាក្នុងសង្គ្រាមក្តី ដើម្បីចាត់វិធានការឱ្យទាន់ពេលវេលា។ការបញ្ជាក់របស់លោកអគ្គនាយក នេះ បន្ទាប់ពីក្រុមជំនាញស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែកដែលទម្លាក់ពីយន្តហោះ នៅក្នុងខេត្ត៤ផ្សេងៗគ្នាត្រឹម១ថ្ងៃប៉ុណ្ណោះ។
ក្នុងនោះ រួមមានខេត្តតាកែវ (ស្រុកត្រាំ កក់) កណ្តាល (ស្រុកពញាឭ) រតនៈគិរី (ស្រុកអូរយ៉ាដាវ) និងខេត្តមណ្ឌលគិរី៕