ភ្នំពេញ ៖ ក្រោយពីមានការសម្របសម្រួលពីតំណាងក្រសួងការងារ និងអាជ្ញាធររាជធានីភ្នំពេញជាមួយក្រុមសហជីបតំណាងក្រុមកម្មករនឹងថៅកែក្រុមហ៊ុនស៊ិនទ្រី នៅរសៀលថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ ក្រុមកម្មករបានសម្រេចចូលបម្រើការងារធម្មតាវិញ ក្រោយពីក្រុមហ៊ុនតំលើងប្រាក់ឈ្នួលជូនពួកគាត់ចំនួន៩ដុល្លារលើកប្រាក់ខែបច្ចប្បន្ន។
ក្នុងជំនួបការដោះស្រាយបញ្ហាកម្មករ ស៊ិនទ្រី ធ្វើកូទកម្មនេះមានវត្តមានចូលរួមពីសំណាក់លោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារ,លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ , លោក កៅ សុខវ៉ាត សហជីពកម្មករនិយោជិកវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ិនទ្រី នឹងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
គួរបញ្ជាក់ថាកម្មករក្រុមហ៊ុន ស៊ិនទ្រី ដែលធ្វើកូទកម្មខាងលើមានចំនួន១៨០៦នាក់ ដោយទាមទារចំនួន៣ចំណុច រួមមាន៖ ១. ការទូរទាត់ប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ២. ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ តាមប្រកាស.លេខ ៤៤៣ក.ប.ប្រ.ក.ខ.ល
៣.ការស្នើសុំដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំចំនួន ១៥$ សម្រាប់ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ ។ជាលទ្ធផលក្នុងសម្របសម្រួលរវាងខាងតំណាងក្រុមហ៊ុន ស៊ិនទ្រី នឹងក្រុមសហជីបតំណាងកម្មករសម្រេចយល់ស្របទាំង៣ចំណុចហើយ ដោយខាងក្រុមហ៊ុនយល់ព្រមបន្ថែមប្រាក់ចំនួន៩ដុល្លារលើប្រាក់ខែគោលរបស់បុគ្គលិកនីមួយៗ ។
ក្រោយការសម្របសម្រួលត្រូវរូវគ្នាក្រុមកម្មករបានចេញបំពេញភារៈកិច្ចប្រមូលសំរាមតាមមូលដ្ឋានរៀងខ្លួនៗដូចធម្មតាវិញ៕ ដោយ ៖ ស.ស