ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញតាមរយៈ Facebook នៅថ្ងៃទី២៧ ខែធ្នូ នេះ ថា “ដោយសារមានបញ្ហានៅក្នុងការកំណត់ការបែងចែកថវិកាសំរាប់ចំណាយក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក គណនេយ្យនេះនឹងមិនមានបង្ហោះខ្លឹមសារ និងរូបភាពថ្មីៗទៀងទាត់ទេ រហូតទាល់តែកិច្ចដំណើរការការងារមានភាពពេញលេញឡើងវិញ ដោយលើកលែងតែករណីព័ត៌មានបន្ទាន់ទាក់ទងនឹងសុវត្ថិភាព និងសន្តិសុខ។
សេវាទាក់ទងនឹងលិខិតឆ្លងដែន និងទិដ្ឋាការទាំងអស់ដែលបានកំណត់ពេលរួចហើយ នៅស្ថានទូតអាមេរិក នៅភ្នំពេញ នឹងបន្តធ្វើដដែល។
តាមរយៈ Facebook ដដែលនេះ បញ្ជាក់ថា ដោយសារមានការមិនយល់ស្របគ្នាលើការអនុម័តលើការចាយវាយថវិការបស់រដ្ឋាភិបាលសហព័ន្ធនៅសហរដ្ឋអាមេរិក ទំព័រហ្វេសបុករបស់ស្ថានទូតនឹងគ្មានការចុះព័ត៌មានថ្មីៗ ដូចធម្មតាទេ។ ចំពោះព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក៕