ថៃ​ចាប់​ឃាត់ខ្លួន​ពលករ​ខ្មែរ​ម្នាក់​បន្ទាប់ពី​សម្លាប់​ពល​ករ​ខ្មែរ​ដូចគ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2019 ក+ ក-

​ថៃ ៖ ពលករ​ខ្មែ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ថៃ ចាប់​ឃាត់ខ្លួន បន្ទាប់ពី​សម្លាប់​ពលក​រ​ខ្មែរ​ដូចគ្នា កាលពី​វេលា ម៉ោង​១១​ថ្ងៃទី​២៩​ធ្នូ​ឆ្នាំ​២០១៨ នៅមុខ​អគារ​របស់​កម្ម​ករស្នា​ក់នៅ ត្រង់ចំណុច​ស្ថិតក្នុង​ចំការ​អំពៅ ភូមិ ១០​ឃុំ​វ៉ាំ​ង​យិន ស្រុក​វ៉ាំ​ង​យិន ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​បុរស​សង្ស័យ​ឈ្មោះ ច័ន្ទ អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ សន្តិភាព​ស្រុក សំពៅ​លូន ខេត្ត បាត់ដំបង​។ បុស​រងគ្រោះ​មានឈ្មោះ ហូ សាំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ពលករ​កាប់​អំពៅ ដូចគ្នា ។ ជនរងគ្រោះ ត្រូវបាន​ជនដៃដល់​កាប់​ស្លាប់ ខណៈ​កំពុង​អង្គុយ​ហូប​កាហ្វេ​នៅខាងមុខ អគារ​ស្នាក់ នៅ ដោយបាន​ក្រាប​ដេក​នៅលើ​តុ​ក្នុង​សភាព​ងងុយដេក​។​

​ក្រោយពី​ធ្វើ​សកម្មភាព​ជនដៃដល់​បាន​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ថៃ តាម​ចាប់ខ្លួនបាន បញ្ជូនទៅ តុលាការខេត្ត​ស្រះកែវ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​អោយ​ក្រុមគ្រួសារ​នាំយកទៅ​ស្រុក កំណើត​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​៕