ឆ្នាំ​២០១៨ អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១.៧៦១​នាក់ និង​របួស​៤.៧៧១​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2019 ក+ ក-

​ភ្នំពេញ ៖ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ឆ្នាំ​២០១៨ គិត​ចាប់ពី​ខែមករា ដល់​ខែធ្នូ គ្រោះ ថ្នាក់​ចរាចរ​ផ្លូវគោក បាន​កើតឡើង​ចំនួន ៣.២៦៧​លើក សម្លាប់​មនុស្ស ១.៧៦១​នាក់ និង​របួសធ្ងន់ ស្រាល ៤.៧៧១​នាក់​។​

​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស ក្នុង​ឆ្នាំ​២០១៨ ភាគច្រើន​ដោយសារ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ បើកបរ​ប្រជែង មិន​គោរព​សិទ្ធិ និង​បើកបរ​មិន​ប្រកាន់​ស្តាំ ជាដើម​។

​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ ក៏បាន​បង្ហាញថា កាលពី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស​បានសម្លាប់​មនុស្ស ១.៧៨០​នាក់ និង​របួស ៥.៥៣៩ នាក់​។ កាលពី​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានសម្លាប់​មនុស្ស ១៧១៧ នាក់ និង​របួស ៦៦០៧ នាក់​៕