ថ្ងៃទី​១ ខែមករា សមត្ថកិច្ច​ឃាត់​យានយន្ដ​ល្មើសច្បាប់​ចរាចរណ៍​ចំនួន ៤៤៥​គ្រឿង ក្នុងនោះ​ផាកពិន័យ ៣០៨​គ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2019 ក+ ក-

​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩​នេះ កម្លាំង នគរបាល​ចរាចរណ៍ បាន​ត្រួតពិនិត្យ​យានយន្ដ​ចំនួន ២.១២៥​គ្រឿង រកឃើញ​ល្មើសច្បាប់​ចំនួន ៤៤៥ គ្រឿង (​ម៉ូតូ​៥៧%) អប់រំ​ចំនួន ១៣៧​គ្រឿង និង​ផាកពិន័យ ចមនួន ៣០៨​គ្រឿង​។

នេះ​បើ យោងតាម​របាយការណ៍​ផ្លូវការ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ ។​

​របាយការណ៍​ដដែល បានបញ្ជាក់​ទៀតថា ចំពោះ​ការត្រួតពិនិត្យ​មួកសុវត្ថិភាព និង​កញ្ចក់​នៅ​ថ្ងៃទី​១ ខែមករា នេះដែរ ត្រួតពិនិត្យ​រួម​បាន​ចំនួន ១. ៥១៦​គ្រឿង​, អប់រំ​៨ ចំនួន ៦​គ្រឿង និង​ផាកពិន័យ ចំនូ​ន ២៥៥ គ្រឿង​៕