ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះកររាប់ម៉ឺននាក់ បានសម្រុកមកកម្សាន្តនៅ ខេត្ត ព្រះសីហនុ នាថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យឆ្លងឆ្នាំសកល២០១៨ ឈានចូលឆ្នាំ២០១៩ ដែលសបញ្ជាក់ឲ្យឃើញថា ខេត្តព្រះសីហនុ បានចាប់ផ្តើមបើកទំព័រសករាជថ្មី ក្នុងការទទួល ភ្ញៀវ ទេសចរ បន្ទាប់ពីខេត្តមួយនេះ ជួបបញ្ហាប្រឈមមួយចំនួននាពេលកន្លងមក។
លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីទេសចរណ៍ ខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅចំណុច ឆ្នេរអូឈើទាល ឆ្នេរអារីស្តុន ឆ្នេរឯករាជ្យ ឆ្នេរអូត្រេះ រហូតដល់ឆ្នេរព្រែកត្រែង ជាពិសេសនៅយប់ ថ្ងៃទី៣១ ខែធ្នូ តែម្តង ភ្ញៀវទេសចរបានមកប្រមូលផ្តុំគ្នា នៅតាមតំបន់ឆ្នេរ យ៉ាងច្រើនស្ទើតែរក កន្លែងអង្គុយពុំឃើញ។
លោកប្រធានមន្ទីរ បានបន្តថា សម្រាប់ភ្ញៀវទេសចរ ដែលបានចូលរួម ក្នុង ព្រឹត្តិការណ៍នៃពិធីបុណ្យឆ្លងឆ្នាំ ២០១៨ – ២០១៩ នេះ យើងអាចចាត់ទុកថា មានភាពល្អប្រសើរ ច្រើនបើប្រៀបធៀបទៅនឹងពិធីបុណ្យនានា មួយរយៈចុងក្រោយនេះ៕