ពេញ១ឆ្នាំ២០១៨ មានយានយន្ត បើកបញ្ច្រាសទិសដៅចរាចរណ៍នៅរង្វង់មូលវិមានឯករាជ្យចំនួន ៣.៦១៨ គ្រឿង
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិស ដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌ ដូនពេញរយៈពេលពេញ១ ឆ្នាំ២០១៨ សរុបចំនួន ៣.៦១៨ គ្រឿង។ នេះបើយោងតាម ផេក ហ្វេសបុក ផ្លូវការ របស់រដ្ឋបាលសាលាខណ្ឌដូនពេញ។
ប្រភពបញ្ជាក់ថា ពេញ១ឆ្នាំ ២០១៨ នៃការអនុវត្តយុទ្ធនាការឃាត់យានយន្ត បើកបញ្ច្រាសទិសដៅ ចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ សរុបចំនួន ៣.៦១៨ គ្រឿង។ រួមមាន ៖ ១- ម៉ូតូចំនួន ៣.១០៤ គ្រឿង។ ២- រ៉ឺម៉កម៉ូតូកង់បីចំនួន ៣៨២គ្រឿង និងរថយន្តចំនួន១៣២ គ្រឿង៕