ភ្នំពេញ ៖ តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុចា,សម្តេចភក្តី សាយ ឈុំ និងសម្តេចពញាចក្រី ហេង សំរិន ថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃព្រះរាជាណា ចក្រកម្ពុជា រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា,និងសម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នឹងអញ្ជើញចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក រយៈពេល៤ថ្ងៃ នៅពាក់កណ្តាលខែមករា ខាងមុខនេះ។
គួរជម្រាបជូនថា សម្តេចទាំងបី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ពេលបើកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ ដែលធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ៕