ទិវា​ឆ្លង​ឆ្នាំ​សកល​ថ្មី​២០១៩ មាន​ទេសចរ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​ជាង ៣​លាន​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2019 ក+ ក-

​ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបញ្ជាក់​ឱ្យដឹងថា នាឱកាស​ឆ្លង​ឆ្នាំ​សកល ២០១៨-២០១៩ មាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ចំនួន ៣.១៤៤.៤៣៤​នាក់ បានចេញ​ដំណើរ​ទស្សនា កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​នៅ​ទូទាំងប្រទេស កើនឡើង ២៥,៧៨% បើ ធៀប​នឹង​ឆ្នាំមុន​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​រាជធានី​-​ខេត្ត ក្នុង​ចំនួន​ភ្ញៀវទេសចរ និង​ប្រជា​ពល រដ្ឋ​ដែល​បាន​ដើរ​កម្សាន្ត​នាឱកាស​ឆ្លង​ឆ្នាំ​សាកល ២០១៨ ឆ្លង​ចូល ២០១៩ ប្រមាណ​ជាង ៣​លាន នាក់ មាន​ភ្ញៀវ​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៩៩.១១៨​នាក់ កើនឡើង ៤១.៦០% បើ​ធៀប​ទៅ នឹង​ឆ្នាំមុន​។

​របាយការណ៍​ដដែល ឲ្យ​ដឹងថា ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​កម្សាន្ត​សប្បាយ​ឆ្លង ឆ្នាំ នៅ​រាជធានី​ភ្នំពេញ មាន​ប្រមាណ ២,២​លាន​នាក់ ក្នុងនោះ​ពួកគេ​បាន​ទៅ​ទស្សនា​កម្សាន្ត នៅ « វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ​-​ឈ្នះ​» មាន​ចំនួន​ប្រមាណ ២​លាន​នាក់​៕