អន្លង់វែង ៖ បុរសម្នាក់បានចូលទៅប្តឹងនៅក្នុងអធិការដ្ឋាននគបាលស្រុកអន្លង់វែងនៅថ្ងៃទី២ ខែមករា ឆ្នាំ ២០១៩ ដើម្បីអោយជួយរកយុត្តិធម៌ និងទាមទារសំណងជំងឺចិត្តចំនួន ១ម៉ឺន៥ពាន់ ដុល្លារ ដល់ ស្ដ្រីរងគ្រោះដែលត្រូវជាប្រពន្ធបានស្លាប់ក្នុងពេលសំរាលកូន នៅមន្ទីពេទ្យបង្អែក ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីយប់ឆ្លងឆ្នាំ២០១៩។
បុរសជាប្តីឈ្មោះ ហេង ខេង អាយុ ៣៧ឆ្នាំរស់នៅភូមិថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្ដរមានជ័យ ចំណែកស្ត្រីជាប្រពន្ធដែលស្លាប់ឈ្មោះ ឃឿម សុធា អាយុ ២៨ឆ្នាំ រស់ នៅភូមិ ឃុំជាមួយគ្នា។ បុរសជាប្តីអះអាងថា ប្រពន្ធរបស់ខ្លួនបានស្លាប់ក្រោយពេលសម្រាលកូនរួច ហើយ ឈាមបន្តធ្លាក់ឥតឈប់រហូតខ្សោះខ្លួនស្លាប់។
សមត្ថកិច្ច បានបញ្ជាក់ថា ពិតជាមានករណី បុរសជាប្តីស្ត្រីរងគ្រោះ បានដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ច ជួយរកយុត្តិធម៌ និងទាមទារឲ្យពេទ្យបង្អែកសងជុំងឺចិត្ត ១ម៉ឺន៥ពាន់ដុល្លា តែមិនទាន់មានការ ឆ្លើយ តបពីខាងមន្ទីរពេទ្យនៅឡើយទេ៕