បុរស​២​នាក់​ស្លាប់​នៅ​ខេត្តរតនគិរី មួយ​ជា​ករណី​ឃាតកម្ម មួយទៀត​ធ្វើអត្តឃាត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2015 ក+ ក-

​រតនគិរី​៖ ​បុរស​២​នាក់​បាន​ស្លាប់​ដាច់ ដោយឡែក​ពីគ្នា នៅ​ខេត្តរតនគិរី​។​បុរស​ដែល​ស្លាប់​នៅ​ស្រុក​លំផាត់ គេឃើញ​មាន​ស្លាក​ស្នាមរបួស​ធ្ងន់ធ្ងរ ចំណែក​អ្នកស្លាប់​នៅ​សង្កាត់​ឡា​បាន​សៀក ​ស្លាប់​ដោយមាន​ខ្សែ​អង្រឹងចង​រុំ​ជាប់​នៅ​នឹង​ក​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​ករណី​មាន​មនុស្ស​ស្លាប់​ទាំងពីរ​ខាងលើនេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៥ ដូចគ្នា គឺករណីឃាត កម្មស្ថិតនៅក្នុង​ចំការ​ម្រេច ភូមិ​សា​យ៉​ល់​លើ ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ចំណែកករណីចងកសម្លាប់ខ្លួនកើតឡើងនៅ​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។​

​ជនរងគ្រោះក្នុងរឿងឃាតកម្ម ឈ្មោះ ពេជ្រ សាន ភេទ ប្រុស អាយុ ៥១​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​អ្នកធ្វើ​ចំការ​ត្រូវបាន​ឃាតករ​វាយ​នឹង​ពូថៅ និង​ដំបង​ចំក្បាល​បណ្ដាល​អោយស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​​ជនសង្ស័យ​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​រួចហើយ និង​កំពុង​ស្វែងរក​ការចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ចំណែក​ករណី​ចងក​សម្លាប់ខ្លួន កើតឡើង​នៅ​ក្រុង​បាន​លុង ត្រូវបាន​គេ​រាយការណ៍​ថា ជនរងគ្រោះ​ទំនងជា​មាន​វិបត្តិ​ផ្លូវចិត្ត ព្រោះ​ក្នុង​គ្រួសារ​របស់គេ​តែងតែ​ឮសូរ​ឈ្លោះ​គ្នា​ជា​ញឹកញាប់​។​លុះ​មកដល់​ថ្ងៃកើតហេតុ​ស្រាប់តែ​ប្រទះឃើញ​បុរស​នោះ​ស្លាប់​ដោយមាន​ខ្សែ​ចងក​តែម្តង​។​
​អត្តឃាត​នេះ បានកើត​ឡើង​នៅក្នុង​ផ្ទះ​របស់​ជនរងគ្រោះ ។

​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​សមត្ថកិច្ច​ថា ប្តី​របស់គាត់​មាន​ជំងឺ​ពោះវៀន​ទើប​ធ្វើការ​វះកាត់​ហើយ​បាន​៤-៥​ខែ ហើយ​ការរស់នៅ​មិនសូវ​ចុះសម្រុង​គ្នា​ទេ គាត់​ចេះតែរ​អួ​រទាំ​រករឿង​ច្រើន​ស្ទើរតែ​រៀងរាល់ថ្ងៃ​។ បី្ត​គាត់​នៅ​ដេក​នៅក្នុង​ខ្ទម​តែម្នាក់ឯង​ចំណែក​គាត់​និង​កូន​បាននាំគ្នា ទៅ​ដេក​នៅផ្ទះ​សាច់ញាតិ​ជិតខាង​ជា​រៀងរាល់ថ្ងៃ​។​

​ប្រភព​បន្តថា សព្វដង​នៅ​ម៉ោង​៥-៦​ព្រឹក​គាត់​តែងតែ​ឃើញ​ប្តី​គាត់​ក្រោក​ពី​ព្រលឹម​ធ្វើ នេះ​ធ្វើ​នោះ​តែ​ថ្ងៃនេះ​មិនឃើញ​គាត់​ក្រោក​ដូច​ធម្មតា គាត់​ក៏​ចូលទៅ​ដាស់​ក៏​ស្រាប់តែ​ឃើញ​បី្ត​គាត់​ដេក​លើ​គ្រែ​សំ​យ៉ុង​ជើង​ឡើង រឹង​បាត់ទៅ​ហើយដោយ​ឃើញ​មាន​ខ្សែ​អង្រឹង​ជាប់​នៅ​ក​ទៀតផង​៕ រដ្ឋា

cedsw

ជនរងគ្រោះដោយអំពើឃាតកម្ម

tvghs

ជបុរសស្លាប់ដោយចង ក និងរូបភាពផ្ទះថ្ងៃកើតហេតុ

ytgfr