ភ្នំពេញ ៖ វិស័យកសិកម្មរបស់កម្ពុជាកំពុងបង្ហាញពីកំណើនជាបណ្ដើរៗពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងរោង ចក្រកែច្នែជាច្រើនត្រូវបានបង្កើតឡើង ខណៈក្តីបារម្ភនៅតែមានសម្រាប់វិស័យនេះចំពោះការនាំ ចូលអង្ករពីកម្ពុជាទៅទីផ្សាររបស់សហភាពអឺរ៉ុប នៅក្នុងឆ្នាំ២០១៩។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម បានឲ្យដឹងថា បើពិនិត្យទៅឧស្សាហកម្មនេះទាំងមូល វិស័យនេះ មានរោងចក្រកែច្នៃផលិតផលកសិកម្មជាច្រើនត្រូវបានគេរំពឹងថា នឹងត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០១៩ នេះ ដែលវានឹងធានាតម្លៃសម្រាប់កសិករ ដូចជា រោងចក្រកែច្នៃផ្លែឈើថ្មីមួយ រោងចក្រកែច្នៃដំឡូងមី ឃ្លាំងស្ដុកស្រូវ និងឡសម្ងួត ជាច្រើនដែលត្រៀមរួចហើយសម្រាប់ប្រតិបត្តិ ការពេញលេញនៅឆ្នាំនេះ»។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU Rice Co.,Ltd បានឲ្យដឹងថា វិធានការពាររបស់សហភាពអឺរ៉ុប នឹងជាករណីរសើបសម្រាប់ឧស្សាហកម្មស្រូវអង្កររបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ នេះ។
លោកបញ្ជាក់ថា វិធានការពារនេះ គឺនៅតែមានការបារម្ភសម្រាប់ឧស្សាហកម្មស្រូវអង្ករ ប៉ុន្តែលោកជឿជាក់ថា សហភាពអឺរ៉ុប នឹងសម្របសម្រួលលក្ខខណ្ឌមួយចំនួន ជាពិសេសអង្ករក្រអូបរបស់កម្ពុជា៕