ភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេចបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី ឲ្យដល់ជាង ២.៨៧០មេហ្គាវ៉ាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងកំណើនការពង្រីករោងចក្រសហគ្រាសនៅកម្ពុជា។
លោក វ៉ិចទ័រ ហ្ស៊ូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការពង្រីកលទ្ធភាពផ្គត់ផ្គង់អគ្គិសនីនេះ ដោយសារតែកំណើននៃការប្រើប្រាស់ក្នុងរយៈពេលចុងក្រោយនេះ បានកើនឡើងយ៉ាងច្រើនលើសពីការរំពឹងទុក ពិសេសការពង្រីកគម្រោងវិនិយោគនានាទាំងសំណង់ និងរោងចក្រសហគ្រាសដែលត្រូវការថាមពលអគ្គិសនីជាច្រើន ហើយចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ តទៅ រាជរដ្ឋាភិបាលក៏បានត្រៀមបញ្ចុះតម្លៃអគ្គិសនីផងដែរ ដើម្បីជួយសម្រួលការចំណាយរបស់ប្រជា ពលរដ្ឋ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាបានប្រើប្រាស់ប្រភពថាមមពលអគ្គិសនីក្នុងទំហំជាង២៦៥០មេហ្គាវ៉ាត់ ដែលបានគ្របដណ្តប់លំនៅឋានរបស់ប្រជាពលរដ្ឋជាង៨៣ភាគរយ៕