បញ្ជូន​ជនសង្ស័យ​ប្លន់​សម្លាប់​យក​រថយន្ត​ស៊េរី​ទំនើប​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2015 ក+ ក-

​ភ្នំពេញ​៖ នសង្ស័យ​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​៣​នាក់ ដែល​ពាក់ព័ន្ធ​ករណី​ប្លន់​សម្លាប់​យក​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា​កាមរី ពណ៌ ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០៧ កាលពី​យប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៥ កន្លង​ទៅនោះ ត្រូវគេ​បញ្ជូនទៅ​តុលាការ​ភ្នំពេញ​ហើយ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៥ ម្សិល​ម៉ិ​ញ​។​

តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ សោម គឹមស៊ាន អាយុ ៣៧​ឆ្នាំ ជា​ចាងហ្វាង​កាសែត​សុវណ្ណ​នគរ និង​បក្ខពួក ២​នាក់​ទៀត ដែល​គេចខ្លួន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​ឈ្មោះ​បូ និង​ឈ្មោះ​ម៉ាប់​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ​ស្រ៊ុន សុភ​ក្រ័ ហៅ​លាង ជា​បុគ្គលិក​ក្រុមហ៊ុន​កាក់​វៃ​ហួរ និង​ជា​អ្នក​រត់ការ​ឯកសារ​ឲ្យ​រោងចក្រ​កាត់ដេរ ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​ជាមួយ​ក្រុម​ជន​ដែ​ដល់​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៥ គេ​បាន​ប្រទះឃើញ​សាកសព​មួយ​ត្រូវបាន​គេ​សម្លាប់​ច្រក​ក្នុងកា​រ៉ុង រួច​យកទៅ​ទម្លាក់ចោល​នៅ​មាត់​ប្រឡាយទឹក ស្ថិតនៅ​ក្នុងភូមិ​អូ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​យ៉ាង​អាថ៌កំបាំង​។​លុះ​មកដល់​ថ្ងៃទី​២៦ ខែឧសភា កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សោម គឹមស៊ាន ។​

​សោម គឹមស៊ាន បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកខ្លួន​បានរៀបចំ​ផែនការ​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ស្រ៊ុន សុភ​ក្រ័ ហៅ​លាង អាយុ​៣៥​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន កាក់​វៃ​ហួរ និង​ជា​អ្នករត់​ឯកសារ​ឲ្យ​រោងចក្រ​កាត់ដេរ ដោយ​ពួកគេ​និង​ជនរងគ្រោះ​គឺជា អ្នក​ស្គាល់គ្នា ហើយ​ឈ្មោះ​ម៉ាប់​ជា​មិត្ត​ភ័ក្តិ​ជិតដិត​បំផុត​ជាមួយ​ជនរងគ្រោះ ទើប​នៅ​ថ្ងៃទី ២២​ឧសភា​២០១៥ ឈ្មោះ​ម៉ាប់​បាន​លួងលោម​ជនរងគ្រោះ​ទៅ​ផឹកស៊ី​ចូល​ច្រៀង​ខារ៉ាអូខេ​ចេរ​(J) នៅ​ម្តុំ​បឹងត្របែក​។​

​សោម គឹមស៊ាន បន្តថា ឧកាស​នោះ​ពេល​ជនរងគ្រោះ​ចូល​បន្ទប់ទឹក ឈ្មោះ​ម៉ាប់ បានដាក់​ថ្នាំ ង​ង៉ុ​យ​ដេក​ចូលក្នុង​កែវស្រា​ជនរងគ្រោះ ហើយ​បន្ត​ផឹក​រហូតដល់​ជនរងគ្រោះ​ស្រវឹង​ទន់​ខ្លួន​ខ្លាំង ទើប​ពួកគេ​ទាំង​៤​នាក់​ឈប់​ផឹក រួច​នាំគ្នា​ឡើង​រថយន្ត​ជនរងគ្រោះ ហើយ​បើករថយន្ត​ចេញទៅ រហូតដល់​កន្លែង​ស្ងាត់ ពួកគេ​នាំគ្នា​ធ្វើ​សកម្មភាព ដោយ​រូបគេ បាន​យក​ខ្សែ​លី​ឡុង​ខ្មៅ​រឹត​ក​ជនរងគ្រោះ ហើយ​ឈ្មោះ​បូ ជា​អ្នក​ចាំ​ជួយ​។ ក្រោយពេល​សម្លាប់​ហើយ ពួកគេ​បាន​យក​សព​ច្រក​ក្នុងកា​រ៉ុង រួច​យកទៅ​ទម្លាក់ចោល​នៅ​ចំណុច​ខាងលើ​។​

​បន្ទាប់មក​ពួកគេ​បាន​យក​រថយន្ត​ជនរងគ្រោះ ទៅ​បញ្ចាំ​នៅ​កុងស៊ី NAGA តែ​គេ​មិន​ទទួល ព្រោះ​រថយន្ត​គ្មាន​ឯកសារ បន្ទាប់មក នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៥ រូប​ខ្លួន និង ឈ្មោះ​បូ បាន​យក​រថយន្ត​នោះ ទៅ​បញ្ចាំ នៅកាស៊ី​ណូ Crown ស្ថិតនៅ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល តែ​កុងស៊ី​នៅ​ទីនោះ គេ​មិន​ទទួល​ទៀត និង​ចុងក្រោយ​យកទៅ​បញ្ចាំ​នៅ​កន្លែង​ផ្ទេរប្រាក់​វី​ង ក្បែរ​កាស៊ីណូ Crown បាន ៥.០០០$ ហើយ​ធ្វើការ​បែងចែក​គ្នា ដោយ​ខ្លួន​បាន​លុយ ១.១៥០$, ឈ្មោះ​បូ បាន​លុយ ១.១០០$ និង​ឈ្មោះ​ម៉ាប់ ទារ​ចំណែក​ច្រើនជាងគេ គឺ​បាន ២.៧៥០$ ព្រោះ​វា​ជា​អ្នក​ខំ​អន្ទង​ជនរងគ្រោះ​មក​ច្រៀង​ខារ៉ាអូខេ​។​

​សមត្ថកិច្ច​បាន​បន្តទៅ​ដកហូតយក​រថយន្ត​ជនរងគ្រោះ​ពី​កន្លែង​បញ្ចាំ​នៅ​កន្លែង​ផ្ទេរប្រាក់​វី​ង​ក្បែរ​កាស៊ីណូ​crown ស្ថិតនៅ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល​ដែលជា​វត្ថុតាង និង​បានប្រគល់​ទៅ​ឲ្យ​គ្រួសារ​សព​ជនរងគ្រោះ​វិញ​ហើយ ចំណែក​ជនដៃដល់​ផ្សេងទៀត​សមត្ថកិច្ច​កំពុង​ស្វែង​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ Ktgfrde

wqsaf

kagfy

hygtfd