ខេត្តក្រចេះ ៖ សមត្ថកិច្ចស្រុកស្នួលបានឃាត់ខ្លួនបុរសល្មោភកាមម្នាក់ពាក់ ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុទើបតែ៧ឆ្នាំនៅចំណុចភូមិតាពុំ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះកាលពីពីល្ងាចថ្ងៃទី០៤ខែមករា ឆ្នាំ២០១៩នេះ។
សមត្ថកិច្ចស្រុកស្នួលបានឲ្យដឹងថាជនសង្ស័យឈ្មោះញឹមវណ្ណដា (ហៅញោម)ភេទប្រុសអាយុ ៥៦ឆ្នាំរស់នៅក្នុងភូមិតាពុំ ឃុំស្វាយជ្រះស្រុកស្នួលខេត្តក្រចេះបានធ្វើសកម្មភាពរំលោភកុមារីរងគ្រោះឈ្មោះ ខ ន អាយុ ៧ ឆ្នាំ រស់នៅភូមិឃុំជាមួយជនសង្ស័យខាងលើរហូតបានសម្រេច ១លើក ខណះពេលដែលក្មេងស្រីរងគ្រោះដើរទៅងូតទឹកខាងក្រោយផ្ទះ ហើយត្រូវបានជនសង្ស័យខាងលើធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីរងគ្រោះរហូតបានសម្រេចតែម្តង។
សមត្ថកិច្ចរូបនោះបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាននេះពីលោកមេភូមិភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលតែម្តង។
ក្រោយកម្លាំងនគរបាលបានសាកសួរជនសង្ស័យរួចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានរំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះនោះប្រាកដមែន។
ក្រោយពីកេីតហេតុ ក្មេងស្រីរងគ្រោះត្រូវបានឪពុកម្ដាយយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលភ្លាមៗ ។
បច្ចុប្បន្ននេះបុរសល្មោភកាមខាងលើត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្ត៌នរគបាលឃុំស្វាយជ្រះដេីម្បីកសាងសំណុំរឿងទៅការិយាល័យជំនាញចាត់ការបន្ដ៕