ស្ទឹងត្រែង ៖ សិប្បកម្មកែច្នៃឈើខុសច្បាប់នៅស្រុកថាឡាបរិវាត់ ដែលគេដឹងថា គ្មានច្បាប់អនុញ្ញាត បាន និងកំពុងរីកដូចផ្សិតឡើងវិញនៅចំណុចភូមិស្រឡៅ ភូមិវាលដិញ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
តាមប្រភពបានបញ្ជាក់ឱ្យដឹងថា ការធ្វើសិប្បកម្មទាំងនោះ ពុំមានច្បាប់អនុញ្ញាតអ្វីនោះទេ គឺធ្វើតៗគ្នាជំនាញនៅទីនោះពុំមានការបង្ក្រាប ឬក៏ទប់ស្កាត់ម្ដងណាឡើយ សង្ស័យមន្ត្រីជំនាញ និងងាជ្ញាធរដែនដី បានទទួលសំណែនពីក្រុមឈ្មួញធ្វើសិប្បកម្មកែច្នៃទាំងនោះហើយមើលទៅ បានជាបណ្តែតបណ្តោយឲ្យធ្វើសិប្បកម្មយ៉ាងអនាធិបតេយ្យបែបនេះ។
តាមប្រភពបានបន្តឲ្យដឹងទៀតថា ក្រុមដែលធ្វើសិប្បកម្មយ៉ាងអនាធិបតេយ្យទាំងនោះ សុទ្ធសឹងតែអ្នកមកពីចម្ងាយពុំមែនអ្នកនៅភូមិស្រុកនៅកន្លែងនឹងទេ គឺបាននាំគ្នាមកធ្វើយ៉ាងកក្រើក ដោយពុំមានច្បាប់អនុញ្ញាតពីខេត្ត ឬចេញពីក្រសួងជំនាញនោះឡើយ ចុះហេតុអ្វីពួកគេហ៊ានប្រព្រឹត្តជារៀងរាល់ថ្ងៃដោយពុំខ្លាចការបង្ក្រាបទប់ស្កាត់បន្តិចសោះបែបនេះ? តើឯកឧត្ដមនៃគណៈអភិបាលខេត្តស្ទឹងត្រែងតើលោកមានបានដឹងដែរឬទេថា កូនចៅក្រោមឱវាទរបស់លោកកំពុងតែនាំគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន។
ប្រភពបានប្រាប់បន្តទៀតថា ជាធម្មតា សិប្បកម្មទាំងនោះ លួចទិញឈើខុសច្បាប់ពីក្រុមពួកគោយន្តនៅពេលយប់ ដែលលួចកាប់អារពីព្រៃអភិរក្សយកមកលក់ចែកចាយតាមបណ្ដារសិប្បកម្មនៅម្ដុំ ភូមិស្រឡៅ នៅភូមិវាលដេញ ។
ប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើមន្ត្រីជំនាញព្រៃឈើ និងអាជ្ញាធរក្នុងមូលដ្ឋាននៅភូមិស្រឡៅ និងភូមិវាលដិញ ថា បានសំណែនសែនពីក្រុមសិប្បកម្មខុសច្បាប់ ជាថ្នូរនឹងករមិនចាត់ វិធានការបង្ក្រាប៕