ប្រមុខដឹកនាំកម្ពុជា ប្រកាសមិនឲ្យមានប្រវត្តិសាស្ត្រសាដាននៅកម្ពុជាឡើយ
ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងប្តេជ្តាថា នឹងមិនអនុញ្ញាតឲ្យមានប្រវត្តិសាស្ត្រ សាដាន កើតឡើងវិញនៅលើទឹកដីកម្ពុជា ឡើយ ដែលនោះគឺការបែកបាក់ជាតិ ដែលកើតចេញពីមហិច្ឆតារបស់អ្នកនយោបាយដែលយកប្រជាជនធ្វើជាឧបករណ៍ ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់របស់ខ្លួន ដោយពុំគិតដល់ជោគវាសនារបស់ជាតិ និងសោកនាកម្មលើប្រជាពលរដ្ឋនោះឡើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបែបនេះ ទៅកាន់ជនរួមជាតិប្រមាណជាង ៦ម៉ឺននាក់ ដែលអញ្ជើញចូលរួមនៅក្នុងមហាមីទ្ទីញរំលឹកខួបលើកទី៤០នៃទិវាជ័យជម្នះ ៧មករា យ៉ាងមហាឡារឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី ៧ មករា ឆ្នាំ២០១៩ នេះ៕