ឃាតកម្ម​នៅ​កោះ​កុ​ង៖ស្ត្រី​អ្នកជិត ខាង​ជា​អ្នក​ប្លន់​សម្លាប់​ស្ត្រី​ចំណាស់ ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2015 ក+ ក-

​ខេត្តកោះកុង​៖  ករណី​កាប់​ប្លន់​សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់​យក​ទ្រព្យសម្បត្តិ នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង មានតែ​ស្ត្រី​ជា​អ្នកជិតខាង​ម្នាក់​ប៉ុណ្ណោះ ជា​អ្នកប្រព្រឹត្ត​មិន​ជាប់​ពាក់ព័ន្ធ​កូនស្រី​រួមជាមួយ​សង្សារ​ទេ​។​នេះ​បើតាម​អះអាង​របស់​គ្រួសារ​ជនរងគ្រោះ​។

​សេចក្តី​រាយ​រណ៍​ពី​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៥ នេះ ជនសង្ស័យ​ទាំងបី​នាក់ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅកាន់​តុលាការ ប៉ុន្តែ​មិនទាន់​ដឹងថា កូនស្រី​បង្កើត​របស់​ជនរងគ្រោះ និង​សង្សារ ត្រូវ​តុលាការ​ដោះលែង​មកវិញ​ឬ​យ៉ាណា​នោះទេ ព្រោះ​បើតាម​ស្ត្រី​ម្នាក់​ឈ្មោះ ជា មុំ រស់នៅ​ផ្ទះ​ជិតគ្នា បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ពី​ទង្វើ​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ខាងលើនេះ​ដែល​អាច​ចាត់ទុកថា គឺ​មានតែ​ស្ត្រី ជា មុំ តែ​ម្នាក់​ប៉ុណ្ណោះ​ធ្វើអំពើ​ដ៏​ឃោរឃៅ​នោះ​។

​ជនសង្ស័យ​បីនាក់ ដែល​សមត្ថកិច្ច​បាន​ឃុំខ្លួន​នោះ គឺ​១.​ឈ្មោះ ជា មុំ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជា​អ្នករស់នៅ​ជិតខាង​គ្នា​។ ២.​ឈ្មោះ ណៃ ស៊ីម ភេទ​ស្រី អាយុ​៣១​ឆ្នាំ ដែល​ត្រូវជា​កូនស្រី​បង្កើត​របស់​ស្រី្ត​រងគ្រោះ និង​៣.​ឈ្មោះ កុសល អេង​អភិវឌ្ឍន៍ អាយុ​២៤​ឆ្នាំ ត្រូវជា​សង្សា​ស្រី្ត​ឈ្មោះ ណៃ ស៊ីម ដែល​លក់​ឥ​វ៉ាន់ នៅ​តូប​ជិតគ្នា​

​គួរ​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​ឈ្មោះ ម៉េង សៃ ត្រូវ​ជនដៃដល់ ចូលទៅ​កាប់​ដល់​ក្នុងផ្ទះ​នឹង​ពូថៅ រហូត​ស្លាប់​ក្នុង​ថ្លុកឈាម កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​៤ សង្កាត់​ស្ទឹង​វែង ដោយ​ប្លន់​យក​មាស​ជាង ១០​តម្លឹង និង​លុយ​មួយចំនួន​ទៀតផង​។​

ក្រោយពេល​កើតហេតុ​ភ្លាមៗ ព័ត៌មាន​ស្តីពី​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​ខាងលើនេះ ត្រូវបាន​គេ​ផ្ស​ព្ធ​ផ្សាយ​យ៉ាង​ច្របូកច្របល់ ខ្លះ​បាន​លើកឡើងថា ឃាតករ​គឺជា​កូនស្រី​បង្កើត​ជនរងគ្រោះ បានរួម​ដៃ​ជាមួយ​សង្សារ​សម្លាប់​ម្តាយ​របស់ខ្លួន​ប្លន់​យក​មាស និង​លុយកាក់ ហើយ​បង្វែ​រឿងនេះ​បង្កដោយ​ក្រុមចោរប្លន់​ផ្សេង​ទៅវិញ​។​ប៉ុន្តែ​ថ្ងៃនេះ​គេ​រាយការណ៍​ថា ជន​ត្រូវ​ចោទ​ជា​ឃាតករ​គឺជា​អ្នករស់នៅ​ជិតខាង​ទៅវិញ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី ក៏​នៅតែ​ស្រពេចស្រពិល​នៅឡើយ ប៉ុន្តែ​រហូតមកដល់រ​សៀ​ល​ថ្ងៃទី​១ មិថុនា នេះ គ្មាន​ប្រភព​ណា​ផ្សេងទៀត​ហ៊ាន​អះអាង​ច្បាស់លាស់​លើសពី​នេះឡើយ​៕Kgtfrd

riopf

kjjuio