សម្តេចតេជោ បន្តជួបកម្មករជិត២ម៉ឺននាក់ មកពីរោងចក្រចំនូន១២ នៅខេត្តតាកែវ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមករា ដើមឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតប្រមាណ ១៨.២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ស្ថិតក្នុងស្រុកចំនួន៣ ក្នុងខេត្តតាកែវ ដែលពិធីនេះ បានរៀប ចំឡើងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្មករ កម្មការិ នី ដែលមកជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាពេលនេះ មកពីស្រុកចំនួន៣ គឺស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់។ដោយឡែក ក្នុងខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថាន ការងារសរុប ១៦៤ មានកម្មករ និយោជិត ៤៨.១៦៨នាក់ ទទួលបានប្រាក់ឈ្នួលសរុប ក្នុងមួយឆ្នាំ ប្រមាណ ១៦៣លានដុល្លារ៕