ថ្ងៃទី៨ ខែមករា សមត្ថកិច្ចរកឃើញយានយន្ដល្មើសច្បាប់ ៤៩៩គ្រឿង និងពិន័យ ២៩៨គ្រឿង
ភ្នំពេញ ៖ ក្នុងយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៩ នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣.៧៨២គ្រឿង រកឃើញ ល្មើសច្បាប់ ៤៩៩គ្រឿង (ម៉ូតូ៧០%) អប់រំ ២០១គ្រឿង និងផាកពិន័យ ២៩៨គ្រឿង។
តាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ចំពោះការត្រួតពិនិត្យមួកសុវត្ថិភាព និងកញ្ចក់នៅថ្ងៃទី០៨ ខែមករា នេះដែរ ត្រួតពិនិត្យ បានចំនួន ២.៤០៥គ្រឿង, អប់រំ ១២២គ្រឿង និងផាកពិន័យ ២២២គ្រឿង។
របាយការណ៍បញ្ជាក់ថា រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមករា នេះ នគរបាលបានត្រួត ពិនិត្យយានយន្ត ចំនួន៣៨.៩៧៧គ្រឿង រកឃើញយានយន្តល្មើស ៥.៣៨០គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ ១.៧២១គ្រឿង និងផាកពិន័យ ៣.៦៥៩គ្រឿង៕