រថភ្លើងស៊េរីទំនើប ដែលបញ្ជាទិញពីម៉ិកស៊ីកូ បានមកដល់ខេត្តព្រះសីហនុ ហើយ
ព្រះសីហនុ ៖ ក្បាលរថភ្លើងធន់ស្រាលស៊េរីទំនើប ដែលក្រុមហ៊ុន Royal Railway Cambodia បញ្ជាទិញពីប្រទេសមិកស៊ីកូ បានមកដល់កំពង់ផែខេត្តព្រះសីហនុហើយ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ នេះ ។
ក្បាលរថភ្លើងស៊េរីទំនើបនេះ នឹងយកមកប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរពីស្ថានីយកណ្តាល ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយរត់បានល្បឿនលឿន ចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ។
គួរជម្រាបថា រថភ្លើងនេះ មានក្បាលម៉ាស៊ីនចំនួនពីរ មុខមួយ និងក្រោយមួយ ជាបច្ចេកវិទ្យាចុងក្រោយ ប្រកបដោយសុវត្ថិភាពខ្ពស់ មានកៅអីដែលអាចបត់បែន និងកែតម្រូវទៅតាមចិត្ត, មានបន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារស្វ័យប្រវត្តិ និងកន្លែងដាក់ឥវ៉ាន់នៅខាងលើអ្នកដំណើរ និងមាន Wifi ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ ផងេដែរ៕