ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈចំនួន៣ នៅថ្ងៃទី១០ ខែមករា
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈចំនួន៣ នៅ វេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ នេះនើយោងតាមសេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ក្នុងនោះ របៀបវារៈចំនួនពីរ នឹងពិភាក្សាសម្រេចលើសំណើរបស់គណៈកម្មការទី៦ នៃព្រឹទ្ធសភា ពាក់ព័ន្ធ នឹងវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង និងវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុង ខេត្ត ស្រុក ខណ្ឌ និងទី៣ កំណត់កាល បរិច្ឆេទបន្តសម័យប្រជុំលើទី២ នៃព្រឹទ្ធសភាអាណត្តិនីតិកាលទី៤៕