ខេត្តព្រះវិហារ ៖ ក្រុមការងារកម្ពុជា-ថៃ បានបន្ដកិច្ចប្រជុំរួមគ្នាមួយនៅព្រឹកថ្ងៃទី៩ មករា នេះ នៅ ច្រកព្រំដែនអានសេះ ស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីជំរុញដំណើរការបើកច្រកតំបន់មួយនេះ ទៅជា ច្រកទ្វារអន្ដរជាតិ ។
បើយោងតាមការបញ្ជាក់ពីលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ប្រាប់បញ្ជាក់ថា កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយ លោកស្រី ឌឹក នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជាប្រធានគណៈបញ្ជាការសមរភូមិទិសទី១ ប្រាសាទព្រះវិហារ។
សូមរំលឹកថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចេញសេចក្តីសម្រេចមួយ កាលពីថ្ងៃទី៨ មករា ឆ្នាំ ២០១៩ បង្កើតក្រុមការងារ ដើម្បីសិក្សា និងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារ ព្រំដែនអានសេះ ដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន ដើម្បី ឆ្លើយតមនឹងតម្រូវការចាំបាច់៕