ថៃ​បន្ត​ចូល​ភ្ជួរ​ដី​លើ​តំបន់ហាមឃាត់​ក្បែរ​បង្គោល​លេខ​៤៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2015 ក+ ក-

​បន្ទាយមានជ័យ​៖​មន្ត្រីនគរបាលការពារ​ ព្រំដែន​កម្ពុជា​បាន​រាយការណ៍​នា​ព្រឹក​ម៉ិ​ញ​ថា ថៃ​នៅតែ​បន្ត​យក​គ្រឿង​ច្រក​មក​ភ្ជួរស្រែ​ក្នុង​តំបន់ហាមឃាត់​តាម​បន្ទាត់​ព្រំដែន​ដែល​ស្ថិតនៅ​ជិត​បង្គោល​សីមា​លេខ​៤៣ ក្នុង​ខេត្ត បន្ទាយមានជ័យ​ដដែល​។​

​សេចក្ដីរាយការណ៍​ពី​មន្ត្រីនគរបាល​ការពារ ព្រំដែន​កម្ពុជា ខេត្តបន្ទាយ មានជ័យ បាន​បញ្ជាក់ថា កសិករ​ថៃ បាន​យក​ត្រាក់ទ័រ​ចំនួន ១​គ្រឿង​ចូលមក​ភ្ជួរស្រែ​ក្នុង​តំបន់ហាមឃាត់ តាំងពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​ពួកគេ​បាន​ភ្ជួរស្រែ​អស់​ផ្ទៃដី​ប្រមាណ​ជិត ១៣​ហិកតា ហើយ បើទោះបី​ជាថ្មីៗ​នេះ​អាជ្ញាធរ​កម្ពុជា​បាន​ចុះទៅ​ពន្យល់ និង​ហាមឃាត់​នៅ​ចំពោះមុខ​កម្លាំង​ការពារ​ព្រំដែន​ថៃ​រួចហើយ​ក្តី​។​

មន្ត្រីនគរបាល​ការពារ​ព្រំដែន​កម្ពុជា បាន​បន្តថា តំបន់​នោះ មិនទាន់មាន​ការដោះស្រាយ នោះឡើយ ដូច្នេះ​បើ​មិនទាន់មាន​ការឯកភាព​គ្នា​ទេ​គឺ​ភាគី​ទាំងពីរ​មិនអាច​ធ្វើ​អ្វី​លើ​ទីតាំង​នេះ​បានឡើយ​។​

គួរ​បញ្ជាក់ថា ទីតាំង​ដែល​ថៃ​ចូលមក​ភ្ជួរស្រែ​នោះ ស្ថិតនៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ដ​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ ប្រឈម​នឹង​ភូមិ​មិ​ម៉ាក់​មូ​ន ឃុំ​ឃោ​គ​ស៊ូ​ង ស្រុក​គោក​ធ្យូង ខេត្ដ​ស្រះកែវ ប្រទេស​ថៃ​៕K

ybvc

bnmza

gtfswe