ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះម្នាក់ រងរបួសធ្ងន់ចំណែកមនុស្សប្រុសស្រី២នាក់ ទៀតរងរបួសស្រាលបន្ទាប់ពីស្ត្រីម្នាក់បានបើករថយន្តបុករះ។ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាង លើនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩
ស្ថិតនៅផ្លូវ២១៧កែងនិងផ្លូវបេតុងបុរីសុភមង្គលភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ។
ប្រភពព៍ត័មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញមានអ្នកជិះម៉ូតូជាច្រើនគ្រឿងកំពុងតែចតឈប់ខណះស្តុបភ្លើងពណ៍ក្រហម
ស្របពេលនោះក៏មានរថយន្តម៉ាក NISSAN មួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាកលេខកំពង់ធំ 2A 2092 បើកបរដោយស្ត្រីម្នាក់ពីទិសដៅពីជើងទៅត្បូងបានបត់ស្តាំនៅចណុចភ្លើងស្តុប បានជាន់ហ្គាយ៉ាងលឿនស្ទុះទៅបុកអ្នកជិះម៉ូតូដែលកំពុងតែឈប់ជាច្រើនគ្រឿងចំណែកស្ត្រីមានផ្ទៃពោះម្នាក់ត្រូវរថយន្តកិនចំពីលើត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរនៅទីនោះនាំគ្នាជួយទាញយកចេញពីក្រោមរថយន្តនិងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនដែលនៅក្បែរកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសស្រាលចំណែកម៉ួតូ៥គ្រឿងរងការ ខូចខាតយ៉ាងដំណំ។
រីឯស្ត្រីបើកបររថន្តបងខាងលើមានឈ្មោះដួងដានីអាយុ៤៧ឆ្នាំ្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ដោយស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថាមូលហេតុដែលបណ្តាលឱ្យមានការបុករះនេះដោយសារតែគាត់ជាន់ហ្គាស្មានថាជាហ្វ្រាំងទើបរថយន្តរបស់គាត់ស្ទុះទៅបុកអ្នកជិះម៉ូតូទាំងកំរោលបែបនេះ។
ក្រោយពេលកើតហេតុនគរបាលជំនាញចរាចរណ៍ខណ្ឌមានជ័យបានសហការណ៍ជាមួយនគរបាលជំនាញក្រុងមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ បន្ទាប់ពីធ្វើការវាស់វែងរួសសមត្ថកិច្ចជំនាញ បានយករថន្តនិងម៉ូតូទាំង៥គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះ ស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ស.ស.