ភ្នំពេញ ៖ នារីវ័យជំទង់ម្នាក់ ដែលជាកូនស្រីពៅរបស់ថៅកែហាងលក់ត្បូង និងគ្រឿង អលង្ការដែលមានយីហោ “សៀក លីម” បានចង.កសម្លាប់ខ្លួន សមត្ថកិច្ចសង្ស័យមានវិត្តបត្តិគ្រួសារ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១០ខែមករា ឆ្នាំ២០១៩ ទីតាំងស្ថិតនៅក្នុងផ្ទះលេខ១៣៣៨ តាមបណ្តោយផ្លូវលេខ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។
ជនរងគ្រោះ មានឈ្មោះ រ័ត្ន ឆវី ភេទស្រី មានអាយុ២៧ឆ្នាំ នៅលីវ មុខរបលក់ដូរ មានទីលំនៅផ្ទះលេខ១៣៨ ផ្លូវលេខ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ជាកូនស្រីពៅរបស់ថៅកែហាលក់ត្បូង “សៀក លីម” ។
ប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលជាអាជីវករលក់ដូរនៅក្បែរកន្លែងហេតុកើតហេតុបានរៀបរាប់ទាំងអាម្មរណ៍ក្តុកក្តួលថា កាលពីព្រលប់ម៉ោងប្រហែល១០យប់ថ្ងៃទី៩ខែមករាឆ្នាំ២០១៩ ជនរងគ្រោះបានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពលោកតាគាត់ដែលទើបនឹងស្លាប់នៅឯម្តុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល លុះម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១០ខែមករាឆ្នាំ២០១៩ រ័ត្ន ឆវី (ជនរងគ្រោះ) ក៏បានត្រលប់មកផ្ទះទួលទំពូង ទីតាំងកើតហេតុខាងលើវិញ ស្រាប់តែព្រឹកវេលាម៉ោង៧ សមាជិកដែលមានប្រមាណជាង៣នាក់នៅក្នុងផ្ទះនោះបានប្រទះឃើញជន រ័ត្ន ឆវី (ជនរងគ្រោះ) បានចង.កសម្លាប់ខ្លួននឹងបង្កាន់ដៃជណ្តើរស្លាប់បាត់បង់ជីវិតទៅហើយ ទើបរាយការណ៍ជូនទៅអាជ្ញាធរសមត្ថកិច្ចតែម្តង។
ទោះយ៉ាងណា មិនទាន់មានអាជ្ញាធរសមត្ថកិច្ចនគរបាលជំនាញកោសល្យវិច្ឆយរបស់រាជធានីភ្នំពេញ មិនទាន់បញ្ជាក់អោយច្បាស់ថា ករណីនេះពិតជាធ្វើអត្តឃាតចង.កស្លាប់ខ្លួនឯង ឬជាករណីអ្វីផ្សេងនៅឡើយទេ។ ចំណែកក្រុមគ្រួសារនៃសពក៏មិនទាន់បញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ រ័ត្ន ឆវី (ជនរងគ្រោះ) បាននៅឡើយទេ៕ ដោយ ៖ ប.ញ.