ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នេះ ព្រឹទ្ធសភាកម្ពុជា បានចេញសេចក្ដីប្រកាស ព័ត៌មានផ្លូវការអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាព សម្ដេចវិបុល សេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
កិច្ចប្រជុំនេះ ធ្វើឡើងនៅបន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក ហើយគណៈកម្មាធិការ អចិន្ដ្រៃយ៍ព្រឹទ្ធសភា បានកំណត់យកព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីបន្ដសម័យ ប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ដែលមានរបៀបវារៈសំខាន់ៗ រួមមាន៖
ទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។
ទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕