ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចតម្រួតបទបញ្ជានៅម៉ោង១១ និង ៣០នាទី ថ្ងៃទី១០ ខែមករា នេះ បានធ្វើការឃាត់ខ្លួនមន្ត្រីនគរ បាលសេដ្ឋកិច្វប្រមាណ៦នាក់ ក្នុងនោះមានទាំងមន្ត្រីនគរ បាល ពាក់ផ្កាយមួយម្នាក់ផងដែរ ពាក់ព័ន្ធ ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសសេដ្ឋកិច្ច ដោយមិនមានសុំគោលការណ៍ និងសហការជាមួយ សមត្ថកិច្ចជំនាញមូលដ្ឋាន។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅលើកំណាត់ផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ខណៈមន្ត្រីទាំងនោះ កំពុងចុះទៅធ្វើការឆែកឆេរទីតាំងស្តុកបារីមួយកន្លែងដែលសហ្ស័យក្លែងក្លាយ ប៉ុន្តែភ្លាមៗ នោះក៏ស្រាប់តែមានការដោះលែងវិញ ក្រោយមកបានលេចឮព័ត៌មានថា មានកិច្ចអន្ត រាគមន៍ពីថ្នាក់លើ ដោយហេតុផលថា ជាការភ័នច្រឡំ។
ក្រុមមន្ត្រីនគរបាលដែលត្រូវឃាត់ខ្លួនខាងលើនេះជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។ ចំពោះអត្តសញ្ញាណបុគ្គលវិញត្រូវបានគេលាក់ជិត លើកលែងតែមន្ត្រីម្នាក់ ត្រូវបានគេស្គាល់គឺលោកឧត្តមសេនី យ៍ត្រី ភូ សុផល ជាអនុប្រធានប្រតិបត្តិការនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃ ក្រសួងមហាផ្ទៃ។
តាមព័ត៌មានចុងគ្រោនេះ បានអោយដឹងថា នៅវេលាម៉ោងប្រមាណ ២និង៤០ នាទីរសៀលថ្ងដដែលនេះ លោកឧត្តមសេនីយ៍ត្រី ភូ សុផល ត្រូវបានអនុញ្ញាតត្រឡប់ទៅវិញហើយ ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញកម្លាំងនគរបាល ទាំងនោះ បានឃាត់រថយន្តដឹកបារីមួយគ្រឿងនៅមុខទីតាំងឃ្លាំងមួយកន្លែង ដើម្បីត្រួតពិនិត្យ ដោយមានការចូលរួមពីក្រឡាបញ្ជីរបស់លោក ងិន ពេជ្រ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចូលរួមផងដែរនោះ បានចុះត្រួតពិនិត្យ ឃ្លាំងស្តុកបារីគ្រប់មុខ ដែលសង្ស័យជាផលិតផលបារីក្លែងក្លាយ ។ខណៈ នោះមិនទាន់បានចូល ត្រួតពិនិត្យឃ្លាំង នៅឡើយស្រាប់តែ មានកម្លាំងតម្រួតបទបញ្ជាមកនាំខ្លួនមន្ត្រីនគរបាលទាំងនោះ ឡើង រថយន្តបញ្ជូនទៅកាន់បញ្ជាការដ្ឋាន តម្រួតបទបញ្ជាដើម្បីសាកសួរ។
តាមព័ត៌មានបានអោយដឹងថា ម្ចាស់ឃ្លាំងនោះមានខ្នងក្រាស់បានជាបញ្ជាសមត្ថកិច្ច អោយចុះមកចាប់សមត្ថកិច្ច ដែលកំពុងតែចុះប្រតិបត្តិការ បង្កអោយមានការភ្ញាក់ផ្អើលបែបនេះ ។
លោក ឧត្តមសេនីយ៍ទោទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការ នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានីភ័យខ្ពស់ដល់សុខភាពនិងសុវត្តិភាពសង្គមនៃក្រសួងមហាផ្ទៃ បានអោយដឹងថា នេះគីជាការយល់ច្រឡំ៕