អាកាសចរណ៍ហ្វីលីពីន នឹងបើកជើងហោះហើរត្រង់មកកម្ពុជា នៅដើមខែមេសា ចំនួន៥ថ្ងៃក្នុង១សប្តាហ៍
ភ្នំពេញ ៖ តំណាងក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន បានឱ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្តើមបើកជើង ហោះហើរផ្ទាល់ពីទីក្រុងម៉ានី ប្រទេសហ្វីលីពីន មកកម្ពុជា នៅដើមខែមេសា ឆ្នាំនេះដោយប្រើប្រាស់ យន្តហោះ២ប្រភេទ សម្រាប់បម្រើដល់ជើងហោះហើរនេះ។
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ជើងហោះហើរនេះ នឹងចាប់ពីថ្ងៃទី១ ខែមេសា ដែលមានជើង ហោះហើរចំនួន៥ មកទីក្រុងភ្នំពេញ ប្រចាំសប្តាហ៍មានថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ សុក្រ និងថ្ងៃសៅរ៍ ដោយប្រើប្រាស់យន្តហោះ Airbus A320 ១៥៦កៅអី និងយន្តហោះ Airbus A321 ១៩៩ កៅអី របស់ក្រុមហ៊ុន Philippine Airlines និងចេញដំណើរពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅម៉ោង១០៖១០នាទីយប់ និងមកដល់ភ្នំពេញ នៅម៉ោង ១១ ៖ ៤៥នាទីយប់៕