រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា អ្នកកាសែត​អាច​បញ្ចេញមតិ​បាន ខណៈ​ជួប​នាយក​រដ្ឋ​មន្ត្រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2019 ក+ ក-


​ភ្នំពេញ ៖ ពិធី​ជួប​សំណេះសំណាល​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន​ទូទាំងប្រទេស លើក​ទី​៣ នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែមករា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ក្នុង​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន​លើក​ទី​៣​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានដាក់ សំណើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ស្នើសុំ​ឲ្យ​អ្នកសារព័ត៌មាន​បា​នប​ញ្ចេ​ញ​មតិ ឬ​លើក​ជា​យោបល់ ជូន​ប្រមុខ​រដ្ឋាភិបាល​ផ្ទាល់​តែម្ដង​។​តែ​យ៉ាងណាក៏ដោយ លោក ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង ព័ត៌មាន បានបញ្ជាក់ ថា សំណើ​របស់លោក​រដ្ឋមន្ដ្រី​ព័ត៌មាន រហូតមកដល់​ពេលនេះ មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​ខាង​ខុទ្ទកាល័យ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយ​ទេ ។ ប៉ុន្ដែ​លោក​ក៏បាន​បញ្ជាក់ដែរថា ការផ្ដល់​ឱកាស​នេះ ស្ថិតនៅលើ​វេលា​ជាក់ស្ដែង​នៅក្នុង​កម្មវិធី​ផ្ទាល់​។​

​សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​ប្រមុខ​រដ្ឋាភិបាល បានរៀបចំ​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន ក្របខណ្ឌ​ទូទាំងប្រទេស ខណៈ​អ្នកសារព័ត៌មាន​ចំនួន ៤.៦០០​នាក់ បាន​ចុះបញ្ជី​សុំ​បណ្ណ​ចូលរួម​៕