បុណ្យទន្លេឆ្នាំនេះ ប្រារព្ធនៅបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង ពីថ្ងៃទី១៥ ដល់ទី១៧ មីនា
ភ្នំពេញ ៖ ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេ ដែលនឹងធ្វើឡើងនៅក្នុងភូមិសាស្ត្របឹងទន្លេសាប ដែលល្បីល្បាញជាជង្រុកមច្ឆជាតិដ៏ជាងធំគេរបស់កម្ពុជា។
គួរជម្រាបថា ក្រសួងទេសចរណ៍ បានទាញយកបុណ្យនេះ ធ្វើជាព្រឹត្តិការណ៍ទេសចរណ៍យ៉ាងសំខាន់ដើម្បីស្រូបយកភ្ញៀវទេសចរឱ្យបានច្រើនតាមរយ:ការបង្ហាញឱ្យឃើញនូវផលិតផលទេសចរណ៍ និងសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន៊
នេះជាបុណ្យទន្លេលើកទី៥ បន្ទាប់ពីបុណ្យនេះ បានធ្វើនៅខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្ត ស្ទឹង ត្រែង និងខេត្តក្រចេះ ដោយសង្ឃឹមថា បុណ្យទន្លេធ្វើនៅខេត្តកំពង់ឆ្នាំង ដែលកំណត់យកថ្ងៃទី១៥,១៦,១៧ ខែមីនាខាងមុខនេះ នឹងមានស្តង់៤០០ ទៅ៥០០ចូលរួម៕