ប៉ារីស៖លោក John Kerry រដ្ឋមន្ដ្រីការ បរទេសអាម៉េរិកកំពុងត្រូវគេតាមឃ្លាំ មើលសុខភាពនៅមន្ទីរពេទ្យ ក្រុងហ្សឺណែវប្រទេសស្វ៊ីសបន្ទាប់ពីលោកបានបាក់ជើង ស្ដាំខណៈពេលជិះកង់នៅតាមកំណាត់ផ្លូវដែលគេប្រើសម្រាប់ការប្រកួត កីឡាប្រណាំងកង់ Tour de France។
នៅពេលលោក John Kerry យកពេលឈប់សម្រាកពីការចរចាបញ្ហានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ លោកបានចំណាយពេលជិះកង់ចម្ងាយឆ្ងាយ។
ក្រសួង ការបរទេសអាម៉េរិកនិយាយថា គ្រោះថ្នាក់នេះបានកើតឡើងក្នុងទឹកដីប្រទេសបារាំង គឺនៅហួសព្រំដែនជាមួយប្រទេសស្វ៊ីសបន្ដិច ជាទីដែលលោកត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះ។
មានរបាយការណ៍ មកថាលោករដ្ឋមន្ដ្រីរូបនេះបានបាក់ឆ្អឹងភ្លៅនៅក្បែរកន្លែង ត្រគាកដែលលោកធ្លាប់វះកាត់ពីមុន។ ក្រសួងការបរទេសអាម៉េរិកនិយាយថា គេរំពឹងថាលោកនឹងជាសះស្បើយឆាប់ៗ៕
រដ្ឋមន្ដ្រីការបរទេសអាម៉េរិកបាក់ជើងដោយសារជិះកង់នៅអឺរ៉ុប (Credit: AFP)