ខេត្តកំពង់ចាម ៖ ទេសចរណ៍ជនជាតិអាមេរិកម្នាក់ត្រូវគេប្រទះឃើញក្នុងសភាពហេវហត់ខ្លាំងស្ទើរដើរមិនរួចនៅម្តុំមាត់ទន្លេមេគង្គក្រុងកំពង់ចាម ហើយត្រូវបានកំលាំងនគរបាលក្រុងកំពង់ចាមនិងម្ចាស់ផ្ទះសណ្ឋាគារមេគង្គជួយសង្គ្រោះរួចបញ្ជូនទៅស្ឋានទូតអាមេរិកនៅភ្នំពេញ។
លោក វរសេនីយ៍ទោ អុឹង ប៑ុន អធិការនគរបាលក្រុងកំពង់ចាម បានអោយដឹងថា ជនបរទេសខាងលើនេះឈ្នោះHEINRCKDANIEL STEPHAN ភេទប្រុសកើតថកងៃទី22 7 1941 ជនជាតិអាមេរីកកាន៉លិខិតឆ្លងដែនលេខ584004683 កាន់ទិដ្ឋការលេខTI 00492938 ( ទេសចរណ៍)។ លោកអធិការបានបន្តថាក្រោយពេលជួបជនបរទេសនេះរួច សមត្ថកិច្ចបានយកគាត់អោយសំរាកក្នុងសណ្ដាគារមេគង្គនិងផ្តល់អាហារអោយគាត់ហូបឆ្អែតតាមតំរូវការរបស់គាត់ជាជនបរទេស។
នៅថ្ងៃទី១៥មករាឆ្នាំ២០១៩ លោក អុឹង ប៑ុន បានទំនាក់ទំនងទៅស្ថានទូតអាមេរិកប្រចាំកម្ពុជានៅរាជធានីភ្នំពេញ។ ក្រោយទទួលបានការជូនដំណឹងនេះរួចហើយ ខាងស្ថានទូតអាមេរិកបានសំណូមពរអោយសមត្ថកិច្ចបញ្ជូនជនបរទេសខាងលើទៅភ្នំពេញ ដោយខាងស្ថានទូតរងចាំទទួលនៅមុខមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។
លោក អុឹង ប៑ុន បានបន្តថា ដោយឃើញថាសុខភាពជនបរទេសនេះមានសុខភាពល្អវិញហើយ សមត្ថកិច្ចក៏បាននាំទេសចរអាមេរិកខាងលើនេះឡើងរថយទៅភ្នំពេញនិងជូនថវិការ១៥ដុល្លារសំរាប់ចាយវាយតាមផ្លូវ។ លោក STEPHEN បានសំដែងសេចក្តីត្រេកអរដល់នគរបាលក្រុងកំពង់ចាមដែលបានសង្គ្រោះរូបគាត់ដែលកំពុងធ្លាក់ខ្លួន។
ក្នុងនោះដែរលោក អុឹង ប៑ុន បានថ្លែងអំណរគុណដល់ម្ចាស់សណ្ឋាគារមេគង្គ ដែលបានផ្តល់បន្ទប់ស្នាក់នៅដល់ទេសចរណ៍បរទេសដោយមិនគឹថ្លៃ។ កាយវិការនិងទង្វើដ៏ល្អរបស់សមត្ថកិច្ចនគរបាលក្រុងកំពង់ចាមនិងម្ចាស់សណ្ឋាគារមេគង្គជាសប្បុរសធម៌និងជាគំរូដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងសមត្ថកិច្ចគ្រប់រូបត្រូវយកធ្វើជាគំរូហើយក៏ជាមោទនភាពរបស់ជាតិខ្មែរលើពិភពលោកបញ្ជាក់ថាជាតិខ្នែរជាជាតិមួយស្លូតត្រង់ចេះជួយយកអាសារគ្នាដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។ ដោយ ៖ សុផល