ខេត្តរតនគិរី ៖ មន្ត្រី PM ម្នាក់បើករថយន្តបុកអ្នកកាសែតពេញទំហឹងបណ្តាលអោយផ្លោងជាច្រើនត្រឡប់ទៅធ្លាក់ចូលក្នុងប្រឡាយចិញ្ចើមផ្លូវរងរបួសធ្ងន់ធ្ងរ
ចំណែកម៉ូតូ រងការខូចខ្ទេចទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់់ចរាចរដ៍រន្ធត់នេះកើតឡើង កាលពីយប់ថ្ងៃទី16ខែមករាឆ្នាំ2019 វេលាម៉ោង 6.15នាទី តាមកំណាត់ផ្លូវជាតិលេខ78នៅត្រង់ចំណុចទល់មុខប៉ុស្ថិ៍នគរបាលសង្កាត់កាចាញស្ថិតក្នុងភូមិបួន សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា: មុនពេលកើតហេតុគេឃើញរថយន្តម៉ាក. បាឡែនព័ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F 4498 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ឈ្មោះ ផន រដ្ធាហៅក្រៅ (សេរី )អាយុ 38ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីPM រងក្រុងបានលុង និងមានទីលំនៅ ភូមិ ទេសដ៍ អន្លុង សង្កាត់បឹងកន្សែងក្រុងបានលុង។ ប្រភពបន្តថា រថយន្តនេះឃើញធ្វើដំណើរចេញពីក្រុងបានលុងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើរថយន្តបង្កមួយគ្រឿងនេះបានវ៉ាចែងជាមួយរថយន្តមួយគ្រឿងផ្សេងទៀតមិនស្គាល់ម៉ាក តែចៃដន្យចែងមិនផុតក៍ជ្រុលចង្កូតទៅបុកម៉ូតូអ្នកកាសែតកំពុងធ្វើចរាចរបញ្ច្រាស់ទិសពីលិចទៅកើតចំកណ្តាលម៉ូតូយ៉ាងពេញទំហឹងតែម្តង បណ្តាលអោយជនរងគ្រោះផ្លោងទាំងម៉ូតូទាំងមនុស្សទៅចិញ្ចើមផ្លូវ រងរបួសបាក់ភ្លៅទាំងសងខាង និងប្រអប់ជើងខាងឆ្វេងបានដាច់ចេញពីជើងធ្លាក់ទៅម្តុំក្នុងព្រៃ រីឯ ម៉ូតូបែកម៉ាសុិន ខូចខ្ទេចខ្ទីទាំងស្រុង។
ប្រភពដដែលបានបន្តថា: ភាគីម៉ូតូជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អ៊ុច សាវ័ន្ត ភេទប្រុស អាយុ21ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ1 តាស៊ុយ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មានមុខរបរ ភ្នាក់ងារអ្នកសារព័តិ៍មាន បំរើអោយអង្គភាព KH TV អនឡាញ ប្រចាំខេត្តរតនគិរី។និងជាកូនប្រុសបង្កើតតែមួយគត់របស់លោក អ៊ុច សាវុទ្ធ អ្នកកាសែតកម្ពុជាថ្មី ប្រចាំខេត្តរតនគិរី។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាន លោក សួន សាវុធ នាយប៉ុស្ថិ៍នគរបាល សង្កាត់កាចាញ បានបញ្ជាកងកម្លាំងប៉ុស្ថិ៍ជួយអន្តរាគមន៍ទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះផងនិងនគរបាលចរាចរផ្លូវគោកអោយចុះមកដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តដើម្បីជួយសង្គ្រោះបន្ទាន់ ផង។ ជាពិសេសជួយសម្រួលចរាចរព្រោះចំណុចកើតហេតុជាទីងងិតស្លុង ប្រើប្រាស់ភ្លើងពិលជាសញ្ញាចរាចរការពារទោចក្រយាន្តយន្តគ្រប់ប្រភេទដែលកំពុងឆ្លងកាត់ឥតឈប់ឈរនោះ។
នៅយប់ថ្ងៃខែឆ្នាំដដែលនេះផងដែរជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យ និងក្រុមគ្រួសារបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម។
ចំណែករថយន្តបង្ក និង ម៉ូតូ ជនរងគ្រោះសមត្ថកិច្ចបាននាំមករក្សាទុកនៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយតាមផ្លូវច្បាប់។ លោក មឿង សារិទ្ធ នាយការិយាល័យចរាចរផ្លូវគោកបានអោយអ្នកសារព័តិ៍មានតាមទូរស័ព្ទដោយប្រយោលនាល្ងាចថ្ងៃទី17 ខែឆ្នាំដដែលនេះថា:ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរខាងលើនេះ លោកពុំទាន់សន្និដ្ធានថាខាងណាខុសឬត្រូវនោះទេរងចាំកោះហៅភាគីទាំងសងខាងមកជួបគ្នាសិនតែការវាស់វែងពីកម្លាំងជំនាញនៅចំណុចកើតហេតុគឺមានកំណត់ហេតុគ្រប់គ្រាន់រួចហើយ៕