ព្រះវិហារ ៖ រយ:ពេលមួយថ្ងៃពេញនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩នេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងនិងជាប្រធានគណ:បញ្ជាការឯកភាពស្រុករវៀងបានដឹកនាំកំលាំងប្រដាប់អាវុធទាំង៣ប្រភេទចុះត្រួតពិនិត្យទីតាំងរ៉ែខុសច្បាប់ជាច្រើនកន្លែងនិងឲរុះរើព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ការប្រកបអាជីវកម្មរ៉ែខុសច្បាប់នៅតំបន់ភ្នំអន្លង់និងភ្នំបុសតាថោង ស្ថិតនៅក្នងស្រុករវៀង
លោក ហោ ប៊ុនហួរ បានប្រាប់ឲដឹងថា ការចុះនែនាំដល់ប្រជាពលរដ្ឋនិងក្រុមអាជីវកម្មរ៉ែមាសខុសច្បាប់បានធ្វើកិច្ចសន្យាដល់ពួកគាត់ឲរុះរើម៉ាស៊ីន និងសម្ភារ:ប្រកបអាជីវកម្មរ៉ែមាស ឲរួចក្នុងកំឡុងថ្ងែដែលកងកំលាំងចុះមកនៅថ្ងៃនេះ បើមិនដូចច្នោះទេនិងមានវិធានការក្ដៅ ដោយយកកំលាំងចុះរុះរើនិងដកហូតសម្ភារ:ទាំងនោះទុកជាសម្បត្តិរដ្ឋ។
ហើយក្នុងពេលចុះមកអនុវត្តន៍នៅថ្ងៃនេះដែលកងកំលាំងបានចុះរុះរើកន្លែងធ្វើអាជីកម្មវ៉ែមាសបានចំនួន ៦ កន្លែងនិងឲរុះរើដោយខ្លួនឯងបានចំនួន៨កន្លែងព្រមទាំងឲគ្រឿងចក្រ« អេស្កា»២គ្រឿងនិងរថយន្ដដឹកដីចំនួន៥គ្រឿងឲដកចេញពីតំបន់រ៉ែមាសខាងលើនោះជាបន្ទាន់។
គួរំលឹកផងដែរថាអាជ្ញាធរស្រុករវៀងបានចុះបង្ក្រាបជាហូរហែរតែក្រុមឈ្មួយទាំងនោះតែងតែប្រព្រិតជាដដែលដូចជាកាវែងចកតែប៉ុណ្ណោះ។ប្រជាពលរដ្ឋនៅតំបន់នោះបានលើកឡើងថាបើក្មោចស្រុកមិនឲ្យដៃក្មោចព្រៃវាមិនហានចូលទៅផលិតរ៉ែមាសនៅតំបន់នោះយ៉ាងអនាធិបតេយ្យបែបនោះទេ ៕ ស . ស.