ព្រះសីហនុ ៖ យោងតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រសួងទេសចរណ៍ នឹងសម្រេចដកហូតមកវិញនូវអាជ្ញាបណ្ណទេសចរណ៍ មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងឡាយណា ដែលពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យ ឬតាមការណែនាំរបស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្រសួងបានរំឭកថា យោងតាមច្បាប់ស្ដីពីទេសចរណ៍មាត្រា៣២ កថាខណ្ឌទី២ បានបញ្ញត្តិថា ” គ្មានបុគ្គលណាម្នាក់អាចប្រកបអាជីវកម្មទេសចរណ៍បានទេ ប្រសិនបើបុគ្គលនោះមិនបានទទួលការផ្ដល់អាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះលក្ខខណ្ឌផ្ដល់អាជ្ញា
បណ្ណទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ តម្រូវឲ្យមានជាចាំបាច់នូវវិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមុនសិន៕