ភ្នំពេញ ៖ កិច្ចប្រជុំអន្តរក្រសួងដែលដឹកនាំដោយក្រសួងបរិស្ថាន បានគាំទ្រលើគម្រោងវិនិយោគផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ របស់ក្រុមហ៊ុន China Road and Bridge Corporation ប៉ុន្តែបានស្នើឱ្យក្រុមហ៊ុននេះ សិក្សាឡើងវិញអំពីការបង្កើនចំនួនស្ពានប្រអប់ ស្ពានអាកាស និងផ្លូវក្រោមដី សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឆ្លងកាត់។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន។
ផ្លូវនេះមានកន្លែងសម្រាប់ឈប់សម្រាកចំនួន៤កន្លែង និងស្ថានីយប្រេងឥន្ធនៈ ៣កន្លែង។ ផ្លូវនេះក៏មានរបងអមតាមសងខាងផ្លូវនោះដើម្បីការពារសត្វពាហនៈឆ្លងកាត់ និងរបាំងការពារសំឡេងរំខាន សរុបប្រហែល៥៧,១៩គីឡូម៉ែត្រ ព្រមទាំងមានកន្លែងមនុស្ស និងសត្វព្រៃឆ្លងកាត់ចំនូន ៣៥២កន្លែងផងដែរ៕