ភ្នំពេញ ៖ លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា អ្នកនេសាទមានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយពូជត្រីសំខាន់ៗមួយចំនួន បាននឹងកំពុងរងការផុតពូជ ដោយ សារអ្នកនេសាទខ្លះ លួចនេសាទ នៅតាមអន្លង់អភិរក្ស បង្កផលប៉ះពាល់ដល់ពូជត្រី ពិសេសការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់តែម្តង។
ចំណែកប្រធានសហគមន៍នេសាទភូមិថ្មីសង្កាត់សាមគ្គីលោក ឆែម ប៊ុនធឿន ក៏បានអះអាងដែរថា បច្ចុប្បន្នប្រភេទត្រីសំខាន់ៗសម្រាប់ការធ្វើនេសាទ ជាលក្ខណៈគ្រួសារកម្របានជួបប្រទះណាស់។
នេះគឺជាសញ្ញាមួយបង្ហាញពីភាពបាត់ បង់ទៅៗ។លោកថា កត្តានេះសូមប្រជានេសាទគួរចូលរួមគោរពច្បាប់ជលផលទាំងអស់គ្នា ឲ្យបានគ្រប់រដូវ ជៀសវាងប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ហើយងាកត្រឡប់មកប្រើប្រាស់មង ឬដាក់សន្ទូច លប ទ្រូ ។ល។ ជាលក្ខណៈគ្រួសារវិញ ៕