ការបំពាក់អំពូលភ្លើងវៃឆ្លាតនៅក្រុងសៀមរាបមានការយឺតយាវ
ក្រុងសៀមរាប ៖ មិនអាចបញ្ចប់នៅក្នុងឆ្នាំ២០១៨បានឡើយ ពោលគឺត្រូវបានពន្យារពេលមកដល់ឆ្នាំ២០១៩។ នេះបើតាមការលើកឡើងរបស់លោក សុខ
ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនជប៉ុន Minebea Mistumi ដែលជាអ្នកអនុវត្តគម្រោង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
លោក សុខ ថុល បញ្ជាក់ថា ការពន្យារពេលបញ្ចប់គម្រោងនេះ គឺដោយសារការបញ្ជាទិញខ្សែភ្លើងត្រូវពន្យារ ដែលបណ្តាលមកពីបញ្ហានីតិវិធីហិរញ្ញវត្ថុ។
ជាមួយគ្នានោះ លោកក៏បានស្នើឱ្យក្រុមហ៊ុន Minebea Mistumi ធ្វើការបំពាក់នូវភ្លើងសញ្ញាចរាចរណ៍វៃឆ្លាត ក្នុងក្រុងសៀមរាប ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍ ដល់ភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងសន្តិសុខទៀតផង៕