​ភ្ញាក់ផ្អើល​ក្រោយ​ឮ​ព័ត៌មាន​ក្លែងក្លាយ​ពី​ក្រុមហ៊ុន​ចិន​បំផ្លាញ​ភ្នំ​ឈើកាច់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2019 ក+ ក-

​ព្រៃវែង ៖ ក្រោយ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី «​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​លើ​ភ្នំ​ឈើកាច់​ក្នុង​ខេត្តព្រៃវែង​ដោយ​គ្មាន​ច្បាប់ និង​បាន​រក្សាទុក​គ្រឿងផ្ទុះ​មិនមាន​ការប្រុងប្រយ័ត្ន​» និង «​ក្រុមហ៊ុន​ចិន​កន្ទេល​ធំ បន្លំ​ដេក កាយ​ថ្ម​លើ​ភូមិ​ឈើកាច់​» ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បំភ្លឺថា​ទីតាំង​អាជីវកម្ម​ខាងលើ​គឺ​ស្ថិតនៅ​តំបន់ភ្នំ​ស្វាយ​សាមសិប ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង មិនមែន​នៅលើ​ភ្នំ​ឈើកាច់ (​តំបន់​អភិរក្ស​) ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​កន្លងមក​នោះទេ​។

​ក្រុមហ៊ុន SAMNANG LONG NAM EXIM Co., Ltd ទទួលបាន​អាជ្ញា​បណ្ណ​
​អណ្តូងរ៉ែ​បើក​ការដ្ឋាន​វាយ​ថ្ម ពី​ក្រសួង​រ៉ែ និង​ថាមពល មិនមែនជា​ក្រុមហ៊ុន​ដែល​គ្មាន​ច្បាប់​ដូច​ការចុះផ្សាយ​ឡើយ​។ ក្រុមហ៊ុន​នេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ HONG FONG INDUSTRIAL ដើម្បី​កិន​ថ្ម​យកទៅ​ផ្គត់ផ្គង់​ការសាងសង់​ផ្លូវជាតិ​លេខ​១១ ចាប់ពី​អ្នក​លឿង​ទៅដល់​ស្វាយ​អ​ន្ទ​រ និង​ផ្លូវជាតិ​លេខ​១៣ ចាប់ពី​ស្វាយរៀង​ទៅដល់​ស្រុក​រមាសហែក​៕