ក្រុមហ៊ុន CBS ប្រកាសថាគ្មានបុគ្គិលលួចលុយក្រុមហ៊ុនដូចការផ្សព្វផ្សាយនោះទេ
ភ្នំពេញ ៖ ក្រុមហ៊ុន CBS ច្រានចោល ការផ្សាយរបស់សារព័ត៌មានខ្មៅ The Cambodia Daily Khmer ដែលថា មានបុគ្គលិកលួចលុយក្រុមហ៊ុន គឺជាការប្រឌិតបែបជនបាតផ្សារ។
ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា CBS នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីបំភ្លឺ និងប្រកាសបដិសេធ ចំពោះការការផ្សាយរបស់ The Cambodia Daily Khmer និងការផ្សាយបន្តរបស់បណ្តាញ Facebook នៃជនសង្គមងងឹតពាក់ព័ន្ធព័ត៌មានថា មានបុគ្គលិក លួចលុយក្រុមហ៊ុន ។
ក្រុមហ៊ុន CBS បញ្ជាក់ថា ក្រុមហ៊ុនគ្មានការបាត់លុយទេ ហើយបានចាត់ទុកថា ការផ្សាយព័ត៌មាននោះ គឺជាព័ត៌មានប្រឌិត និងជាអំពើថោកទាបនៃជនបាតសង្គម៕