កីឡា ៖ កីឡាករប្រដាល់សកលដ៏ល្បីល្បាញរបស់ហ្វីលីពីន Manny Pacquiao បានបបួលម្ចាស់ជើងឯកពិភពលោក៥សម័យកាល Floyd Mayweather ឡើងសង្វៀនម្ដងទៀត។ នេះបើយោងតាមប្រភពពី BBC ។
Pacquiao អ្នកប្រដាល់ហ្វីលីពីនវ័យ ៤០ឆ្នាំរូបនេះ បានលើកឡើងដូច្នេះ ក្រោយពីបានប្រកួតយកឈ្នះគូប្រជែងជនជាតិអាមេរិក Adrienne Broner ដោយពិន្ទុក្នុងចំណោម១២ទឹក កាលពីថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ និងបន្តគ្រប់គ្រងខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA ដដែល និងទទួលបានទឹកប្រាក់ ២០លានដុល្លារផងដែរ នៅលើសង្វៀន MGM Grand Garden លើកទឹកដីអាមេរិក។
Pacquiao បាននិយាយថា ការវិលត្រឡប់ទៅកាន់សង្វៀនវិញ ហើយយើងនឹងប្រកួតម្តងទៀត ប្រសិនបើគេចង់បាន ។ ប្រសិនបើគាត់ចង់ចាកចេញពីការចូលនិវត្តន៍ គួរតែប្រកាសវាទៅហើយបបួលខ្ញុំ។ ខ្ញុំជាជើងឯកម្នាក់ ហើយខ្ញុំមិនរើសគូប្រកួតណាទេ” ។ “សាររបស់ខ្ញុំ គឺខ្ញុំនៅតែប្រកួត ហើយប្រសិន បើគាត់វិលត្រលប់មកកាន់សង្វៀន ហើយចង់ប្រកួតជាមួយខ្ញុំ ។ ខ្ញុំគឺជាជើងឯកម្នាក់។ ខ្ញុំគ្រាន់តែរង់ចាំមើលថា តើនរណានឹងបបួលខ្ញុំ នរណានឹងដណ្ដើមខ្សែក្រវាត់របស់ខ្ញុំ។
គួរបញ្ជាក់ថា Pacquiao វ័យ ៤០ឆ្នាំ បានប្រកួតចាញ់កីឡាករ Mayweather កាលពី ឆ្នាំ២០១៥ ដោយឯកច្ឆ័ន្ទ ហើយបានបាត់បង់ខ្សែក្រវាត់ WBO welteight៕