លោក សម រង្ស៊ី គាំទ្រ​ឲ្យ​ខ្មែរ​នៅក្រៅ​ប្រទេស​មានសិទ្ធិ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2015 ក+ ក-

ន​យោ​បា​យ៖​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​អាមេរិក​ នៅពេល​ថ្មីៗ ​នេះ​លោក សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​កម្ពុជា​បាន​និយាយប្រាប់​បណ្ដា​អ្នកគាំទ្រ​ថា លោក​គាំទ្រ​ចំពោះ​យុទ្ធនា​ការចង់​ឲ្យ​ខ្មែរ​នៅក្រៅ​ប្រទេស​មាន​សិទ្ធិ​ចូល រួម​នៅក្នុង​ការបោះឆ្នោតជាតិ​នៅ​កម្ពុជា​។​

​គណៈកម្មការ​ដើម្បី​សិទ្ធិ​បោះឆ្នោត​របស់ ខ្មែរ​នៅក្រៅ​ប្រទេស​ហៅ​កាត់​ថា CEROC ឲ្យ​ដឹងថា បើតាម​តួលេខ​របស់​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​១៩៩៣​មាន​ខ្មែរ​ប្រមាណ​៣​សែន​៦​ម៉ឺន​នាក់​ត្រូវ​ប្រទេស​ជាច្រើន ទទួលយក​ជា​ជនភៀសខ្លួន​បន្ទាប់ពី​ពួកគេ​រត់​ចេញពី​សង្គ្រាម​ស៊ីវិល​នៅ កម្ពុជា​។​

​អង្គការ CEROC បាន​លើកឡើងថា មកទល់ពេលនេះ មានការ​ប៉ាន់ប្រមាណ​ថា មាន​ខ្មែរ​ប្រមាណ​កន្លះ​លាន​នាក់​រស់នៅ​អចិន្ដ្រៃយ៍​ក្រៅប្រទេស​។ ក្រៅពីនេះ​ក៏មាន​ជន​ចំណាកស្រុក​រាប់ម៉ឺន​នាក់​ទៀត​ដែរ​ដែល​ទៅធ្វើ​ការ នៅ​ថៃ​, ម៉ាឡេស៊ី និង​កូរ៉េខាងត្បូង​។​

​ប្រទេស​ប្រកាន់​លទ្ធិ ប្រជាធិបតេយ្យ​ជាច្រើន​ក្នុង​លោក​នេះ​ដូចជា​អូស្ដ្រាលី និង​ឥណ្ឌូណេស៊ី​ជាដើម​ផ្ដល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​នៅក្រៅ​ប្រទេស អាច​ចូលរួម​ការបោះឆ្នោត​ពី​ចម្ងាយ​បាន​តាមរយៈ​ការបោះ​នៅ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​របស់គេ​នៅក្រៅ​ប្រទេស​៕
xzsdewq

លោក សម រង្ស៊ី គាំទ្រ​យុទ្ធនាការ​ឲ្យ​ខ្មែរ​នៅក្រៅ​ប្រទេស​អាច​ចូលរួម​ការបោះឆ្នោតជាតិ​បាន (Credit: AFP)