ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៏ចំពោះក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន ចំពោះបំណងក្នុងការវិនិយោគលើគម្រោងសាងសង់ខ្សែកាបអុបទិក ក្រោមបាតសមុទ្រ ពីភ្នំពេញទៅហុងកុង ដើម្បីប្រព័ន្ធអ៊ីនធើណែត របស់កម្ពុជា កាន់តែមានល្បឿនលឿន។
សម្តេចតេជោ បានឯកភាពទៅនឹងការស្នើសុំនោះ ដោយសារតែកម្ពុជា ទើបតែមានប្រព័ន្ធខ្សែកាបអុបទិក ក្រោមបាតសមុទ្រតែមួយខ្សែតែប៉ុណ្ណោះ។
លោក ស៊ូ ស៊ីវេ បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក កំពុងអនុវត្តក្នុងប្រទេសកម្ពុជា ពិសេសទាក់ទិនទៅនឹងការផលិតវារីអគ្គិសនីដើរដោយធ្យូងថ្ម រួមទាំងការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនលោក ពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដោយឈរលើនយោបាយ បើកចំហររបស់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលស្វាគមន៍អ្នកវិនិយោគបរទេសទាំង អស់ ក្នុងការមកបណ្តាក់ទុនកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា៕