កម្ពុជា នឹងរងឥទ្ធិពល El Nino ដែលក្តៅខ្លាំងនាខែមេសា និងខែឧសភា
ភ្នំពេញ ៖ ឥទ្ធិពលនៃបាតុភូត El Nino នេះ នឹងបង្កឱ្យធាតុអាកាសនារដូវប្រាំងក្នុងឆ្នាំនេះ (ពិសេសក្នុងខែមេសា និងឧសភា) មានសភាពក្តៅហួតហែង ដោយសីតុណ្ហភាពអតិបរមានៅពេលខ្លះអាចហក់ឡើងដល់ ៤០ ទៅ ៤២អង្សារសេ។
ស្ថានភាពនេះ នឹងធ្វើឱ្យព្រៃឈើនៅកម្ពុជាងាយទទួលរងនូវបាតុភូតភ្លើងឆេះព្រៃ ដោយសារកត្តាធម្មជាតិ និងសកម្មភាពមនុស្ស។
ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា បញ្ហាភ្លើងឆេះព្រៃ តែងតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះនានារបស់កម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសក្នុងរដូវប្រាំង។ ដូច្នេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានសេចក្តីណែនាំ ៦ចំណុចដើម្បីបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ឱ្យអ្នកពាក់ព័ន្ធអនុវត្ត៕